អ្នកចាត់ការក្រុម Aston Villa បង្ហើបពីអនាគតរបស់កីឡាករ Emi Buendia

0

អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បានបង្ហើបថា Emi Buendia មានជម្រើសក្នុងការចាកចេញពីក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។

កីឡាករ Buendia ដែលបានអវត្តមានទាំងស្រុងក្នុងរដូវកាលមុនដោយសាររបួស មិនទាន់ចាប់ផ្តើមការប្រកួត Premier League ក្នុងរដូវកាលនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ឆ្នាំរូបនេះត្រូវបានដាក់អោយលេងក្នុងជម្រើស ១១នាក់ដំបូងក្នុងការប្រកួត Champions League ខណៈដែលក្លឹប Aston Villa បានប្រកួតចាញ់ Monaco ក្នុងលទ្ធផល ១-០ នៅថ្ងៃអង្គារ៍។

លោក Emery បាននិយាយថា៖ «Buendia លេងការប្រកួតដ៏អស្ចារ្យ។ គាត់មានជម្រើសក្នុងការចាកចេញ ប៉ុន្តែថ្ងៃនេះយើងត្រូវការគាត់ ហើយគាត់បានលេងដ៏អស្ចារ្យជាមួយនឹងគុណភាព ចិត្តគំនិត និងការប្តេជ្ញាចិត្តរបស់គាត់ជាមួយក្រុម»៕