ភ្នាក់ងាររបស់តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Alejandro Garnacho ត្រូវបានគេប្រទះឃើញនៅឯក្លឹប Chelsea ចំពេលមានការពិភាក្សាអំពីការផ្ទេរកីឡាករអាហ្សង់ទីនទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែមករានេះ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់ Garnacho លោក Carlos Cambeiro និង Quique De Lucas ត្រូវបានគេប្រទះឃើញនៅ Stamford Bridge កំឡុងពេលប្រកួត Premier League រវាងក្លឹប Chelsea ទល់នឹង Wolverhampton Wanderers ដើម្បីជំរុញឱ្យមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរទៅកាន់ក្រុមតោខៀវ៕