យោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹបតោខៀវ Chelsea គ្រោងនឹងចាប់ផ្តើមការដាក់សំណើរផ្ទេរខ្សែប្រយុទ្ធ Dusan Vlahovic របស់ Juventus ខណៈដែលពួកគេកំពុងពិភាក្សាជាមួយភាគីអ៊ីតាលីជុំវិញការផ្ទេរខ្សែការពារ Renato Veiga នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
ក្រុមតោខៀវបានស្វែងរកកីឡាករលេខ ៩ តាំងពីរដូវក្តៅមកហើយបានកំណត់ Vlahovic ជាបេក្ខភាពដ៏ល្អឥតខ្ចោះដើម្បីដោះស្រាយបញ្ហានៅតំបន់ប្រយុទ្ធរបស់ខ្លួន។ ពួកគេក៏អាចបាត់បង់ Christopher Nkunku ក្នុងខែនេះ ដែលគាត់មានបំណង់ចង់ចាកចេញពីក្លឹប ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Bayern Munich ៕