ក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថាមិនមានគម្រោងចែកផ្លូវជាមួយអ្នកចាត់ការ Ange Postecoglou បើទោះបីជាក្លឹបមាន់ខ្នាយមាសបានបង្កើតកំណត់ត្រាដ៏អាក្រក់នៅក្នុងរដូវកាលនេះក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបកំពូលនៅភាគខាងជើងទីក្រុងឡុងដ៍នៅតែគាំទ្រលោក Postecoglou បន្តទៀត ខណៈដែលពួកគេយល់ថា បុរសសញ្ជាតិអូស្ត្រាលីរូបនេះ ត្រូវប្រឈមមុខនឹងបញ្ហាកីឡាករសំខាន់ៗរបួសជាច្រើននាក់ ដែលធ្វើអោយក្រុមទាំងមូលជួបបញ្ហា៕