ហេតុផលមួយនេះ! ដែល Rashford មិនអាចផ្ទេរទៅ Barcelona

0

សំណើផ្ទេររបស់ Marcus Rashford ទៅកាន់ក្លឹប Barcelona នឹងមិនអាចទៅរួចនោះទេ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបកាតាឡាន។

យោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona ត្រូវការលក់កីឡាករយ៉ាងហោចណាស់ ២នាក់ក្នុងទីផ្សារដោះដូរខែមករានេះ នោះពួកគេនឹងមិនអាចចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹបិសាចក្រហមបាននោះទេ ដោយសារតែស្ថានភាពហិរញ្ញវត្ថុមិនល្អរបស់ពួកគេ។

កីឡាករ Ansu Fati នៅតែមិនទទួលបានការពេញចិត្តនៅក្រោមការដឹកនាំរបស់លោក Hansi Flick ក្នុងរដូវកាល ២០២៤-២៥ ហើយអ្នកគ្រប់គ្រងថែមទាំងបានធ្វើឱ្យគាត់ដឹងថាពេលវេលាប្រកួតរបស់គាត់នឹងបន្តមានកំណត់។

ទោះជាយ៉ាងណាក៏ដោយ Fati នឹងមិនត្រូវបានគេបង្ខំឱ្យចាកចេញពីក្លឹបទេ ហើយប្រសិនបើគាត់ចង់ស្នាក់នៅ ការសម្រេចចិត្តរបស់គាត់នឹងត្រូវបានគោរព។ នៅក្រោមកាលៈទេសៈបែបនេះ ការមកដល់របស់ Rashford មើលទៅមិនទំនងទាល់តែសោះ៕