ក្លឹបកាំភ្លើងធំ Arsenal អាចនឹងបញ្ចុះបញ្ចូលកីឡាករ Jorginho ឱ្យចុះកុងត្រាថ្មី បើទោះបីជាខ្សែបម្រើរូបនេះបានពិភាក្សាជាមួយក្លឹប Flamengo ជុំវិញការផ្ទេរខែមករាក៏ដោយ។
ថ្មីៗនេះក្លឹបនៅប្រទេសប្រេស៊ីលបានបើកការចរចាជាមួយកីឡាករវ័យ ៣៣ឆ្នាំ ប៉ុន្តែវាត្រូវបានរាយការណ៍ថាពួកគេនឹងចុះហត្ថលេខាលើគាត់ប្រសិនបើក្លឹប Arsenal អនុញ្ញាតអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់ Globo បានអោយដឹងថាការពិភាក្សាគ្នារវាងកីឡាករសញ្ជាតិអ៊ីតាលី និងក្លឹប Flamengo បានជួបបញ្ហាផងដែរ ដោយសារតែខ្សែបម្រើការពាររូបនេះបានទាមទារច្រើនពេកទាក់ទងនឹងប្រាក់ខែ៕