ក្លឹប West Ham United ត្រូវបានរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេលើខ្សែប្រយុទ្ធ André Silva របស់ក្លឹប RB Leipzig ដើម្បីដោះស្រាយវិបត្តិខ្សែប្រយុទ្ធដែលកំពុងបន្តរបស់ពួកគេ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាអ្នកចាត់ការ Graham Potter កំពុងស្វែងរកការពង្រឹងតំបន់ប្រយុទ្ធជាបន្ទាន់ ហើយ Silva ត្រូវបានគេមើលឃើញថាជាជម្រើសដែលអាចស្វែងរកបាននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ២៩ឆ្នាំគឺមានពេលវេលាលេងមានកម្រិតនៅក្នុងរដូវកាល ខណៈក្លឹបជ្រើសរើសយកកីឡាករ Benjamin Šeško និង Loïs Openda ជាអ្នកនាំមុខសម្រាប់ក្លឹប Leipzig៕