ក្លឹប Inter Miami អាចអនុញ្ញាតឲ្យ Messi ខ្ចីជើងមកកាន់ទឹកដីអឺរ៉ុប

0

កីឡាករ Lionel Messi កំពុងឈានចូលឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅរដ្ឋផ្លរីដា។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌទាំងនោះរួមបញ្ចូលជម្រើសសម្រាប់ការបន្តរយៈពេល ១២ខែរហូតដល់ឆ្នាំ២០២៦។

ក្លឹប Inter Miami ត្រូវបានគេរំពឹងថានឹងរក្សាម្ចាស់ពាន Ballon d’Or ប្រាំបីសម័យកាលនៅកីឡដ្ឋាន Chase ។ ការយល់ព្រមបន្តនៅ Miami នឹងនាំ Messi ឆ្លងកាត់ការបញ្ចប់ ២រដូវកាលនៅក្នុង MLS ។

ហើយអាចឃើញគាត់នឹងធ្វើការខ្ចីជើងទៅតំបន់អឺរ៉ុបក្នុងអំឡុងពេលបិទរដូវកាល។ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាកត្តានេះអាចជំហ៊ានមួយសម្រាប់គាត់ទៅលេងនៅទឹកដីអេស្ប៉ាញ៕