គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បាននិយាយថា លោកមិនប្រាកដថា តើកីឡាករ Marcus Rashford នឹងអាចលេងឱ្យក្រុមបិសាចក្រហមម្តងទៀតបានទេ ចំពេលមានពាក្យចចាមអារ៉ាមអំពីការចាកចេញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយការឈ្នះ FA Cup របស់ Man Utd លើក្រុម Arsenal លោក Amorim បាននិយាយថា «ខ្ញុំមិនដឹងទេ។ យើងនឹងឃើញគាត់ជាកីឡាកររបស់ Manchester United។ ពួកយើងនឹងឃើញ។ គាត់ត្រូវតែធ្វើការ។ គាត់ត្រូវតែតំណាងអោយក្រុម ហើយគាត់ស្រឡាញ់ក្លឹបគាត់ ប៉ុន្តែខ្ញុំត្រូវធ្វើការសម្រេចចិត្ត។ ខ្ញុំបាននិយាយរួចហើយអំពីរបៀបដែលខ្ញុំធ្វើការសម្រេចចិត្ត។ យើងមើលការប្រកួតបន្ទាប់ ហើយដូចដែលខ្ញុំបាននិយាយថាខ្ញុំត្រូវតែធ្វើការជ្រើសរើស»៕