យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Borussia Dortmund បានកំណត់គោលដៅរបស់ពួកគេលើខ្សែបម្រើ Carney Chukwuemeka របស់ Chelsea ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសរបស់ពួកគេនៅតំបន់កណ្តាល។
ក្លឹប Bundesliga ចង់ស្វែងរកកីឡាករលេខ ៨ថ្មី ហើយកំពុងស្វែងរកលទ្ធភាពនៃការផ្ទេរកីឡាករវ័យ ២១ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករ Chukwuemeka បានអវត្តមានក្នុងក្រុមរបស់ Chelsea សម្រាប់ការប្រកួត FA Cup របស់ពួកគេជាមួយនឹងក្រុម Morecambe ដែលជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីការចាកចេញរបស់គាត់៕