យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atlético Madrid ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹង Barcelona ថា៖
«ក្លឹប Atlético de Madrid បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនទាក់ទងនឹងស្ថានភាពដែលបានកើតឡើងនៅក្នុងបាល់ទាត់អេស្ប៉ាញ បន្ទាប់ពីការសម្រេចចិត្តដែលបានធ្វើឡើងកាលពីថ្ងៃពុធដោយក្រុមប្រឹក្សាកីឡាជាន់ខ្ពស់។ យើងជឿថាការសម្រេចចិត្តនេះបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបច្ចុប្បន្ន ដោយចោទជាសំណួរអំពីច្បាប់នៃការប្រកួត។ បើគ្មានច្បាប់ច្បាស់លាស់ និងស្មើភាពគ្នាទេ ការប្រកួតប្រជែងដោយយុត្តិធម៌គឺមិនអាចទៅរួចទេ»៕