ក្លឹប Arsenal អាចនឹងពិចារណារៀបចំផែនការផ្ទេររបស់ពួកគេឡើងវិញសម្រាប់ទីផ្សារខែមករា ជាមួយនឹង Juventus ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការដាក់លក់កីឡាករ Vlahovic។
នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Juventus ដែលគ្រោងនឹងកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ ត្រូវបានរាយការណ៍ថាបានបើកចំហរក្នុងការចែកផ្លូវជាមួយកីឡាករដែលរកចំណូលបានខ្ពស់បំផុតរបស់ពួកគេ ហើយនឹងទាមទារតម្លៃផ្ទេរប្រមាណ ៥៥លានអឺរ៉ូ៕