កីឡាករ James Rodriguez ដែលបានបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លឹប Rayo Vallecano កាលពីថ្ងៃច័ន្ទ ឥឡូវនេះត្រូវបានរាយការណ៍ថាចង់ផ្ទេរទៅកាន់ Premier League ដោយគ្មានតម្លៃខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់ O Jogo បានអោយដឹងថាកីឡាករ Rodriguez មានចំណាប់អារម្មណ៍ចង់ត្រលប់ទៅអង់គ្លេសវិញក្នុងខែមករា ដោយធ្លាប់ចំណាយពេលមួយឆ្នាំនៅ Everton ក្នុងរដូវកាល ២០២០-២១។
របាយការណ៍បាននិយាយថាក្រុម Aston Villa, Wolves, Fulham និង Nottingham Forest របស់ Premier League សុទ្ធតែចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ៕