Home ព័ត៌មានកីឡា ក្លឹប Chelsea កំពុងពិចារណាកោះហៅខ្សែការពារដែលលេងខ្ចីជើងត្រលប់មកវិញ

ក្លឹប Chelsea កំពុងពិចារណាកោះហៅខ្សែការពារដែលលេងខ្ចីជើងត្រលប់មកវិញ

0

ក្លឹប Chelsea ត្រូវបានរាយការណ៍ថាអាចបង្កើតជម្រើសរបស់ពួកគេក្នុងការកោះហៅកីឡាករ Trevoh Chalobah ត្រលប់មកវិញ ហើយទន្ទឹមនឹងនេះដែរពួកគេកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់មិត្តរួមក្រុម Crystal Palace កីឡាករ Marc Guehi ។

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea អាចនឹងហៅ Chalobah មកវិញពីការខ្ចីជើងរយៈពេលមួយរដូវកាលរបស់គាត់នៅឯក្លឹប Palace ក្នុងខែមករា ចំពេលមានបញ្ហារបួសសម្រាប់ខ្សែការពារកណ្តាលក្រុមតោខៀវ Wesley Fofana និង Benoit Badishile ។

ហើយតាមរយៈការចេញផ្សាយរបស់លោក Fabrizio Romano បានអះអាងថាក្រុមរបស់ Enzo Maresca បាន «ពិភាក្សា» ជ្រើសរើសប្រធានក្រុម Crystal Palace កីឡាករ Guehi ប៉ុន្តែការផ្ទេរក្នុងខែមករាមិនមែនងាយស្រួលនោះទេ ខណៈដែលគាត់នៅសល់កុងត្រា ១៨ខែទៀតជាមួយនឹងក្លឹប៕

Previous articleមានក្លឹបនៅលីគពីរផ្សេងគ្នា ចាប់អារម្មណ៍ចង់បាន Antony
Next articleក្លឹប Real Madrid ចេញមកប្រជែងជាមួយ Man City និង Newcastle ដើម្បីចុះហត្ថលេខាយកខ្សែការពាររបស់ក្លឹប Lens