ក្លឹប Manchester United ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់កីឡាករ Marcus Rashford ក្នុងការចុះហត្ថលេខាលើកីឡាករ Victor Osimhen របស់ក្លឹប Napoli ដែលកំពុងលេងខ្ចីជើងនៅក្លឹប Galatasaray ។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United បាននឹងកំពុងពិចារណាទៅលើសំណើរដោះដូរកីឡាករជាមួយក្លឹប Napoli និងចុះហត្ថលេខាយក Osimhen។
ខ្សែប្រយុទ្ធនីហ្សេរីយ៉ាចង់ចាកចេញពី Gli Azzurri ហើយបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Galatasaray ។ កីឡាករ Osimhen មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៦២លានផោន ប៉ុន្តែ Man Utd អាចកាត់បន្ថយទឹកប្រាក់នេះដោយការយក Rashford ដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងមួយនេះ៕