ព័ត៌មានចចាមអារ៉ាមរវាងកីឡាករ Cristiano Ronaldo នឹងផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ដែលបង្កភាពភ្ញាក់ផ្អើលនៅក្នុងទីផ្សារដោះដូរខែមករានេះត្រូវបានបញ្ចប់ហើយ។
លោក Fabrizio Romano បានច្រានចោលនៅព័ត៌មានចចាមអារ៉ាមនេះ ដោយបានបញ្ជាក់នៅក្នុងបណ្តាញសង្គមថា៖ «Paris Saint-Germain មិនស្ថិតក្នុងការពិភាក្សាដើម្បីចុះហត្ថលេខាលើ Cristiano Ronaldo។ មិនមានការពិភាក្សាណាមួយត្រូវបានធ្វើឡើងនោះទេ»៕