Home ព័ត៌មានកីឡា ក្លឹបនៅអារ៉ាប៊ីសាអូឌីតចូលមកប្រជែងយកកីឡាករ Jonathan David

ក្លឹបនៅអារ៉ាប៊ីសាអូឌីតចូលមកប្រជែងយកកីឡាករ Jonathan David

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Al Nassr បានចូលរួមការប្រកួតប្រជែងសម្រាប់ផ្ទេរយកកីឡាករ Jonathan David ដោយក្លឹបនៅអារ៉ាប៊ីសាអូឌីត កំពុងរៀបចំសំណើរ ១០លានអឺរ៉ូសម្រាប់ក្លឹប Lille និងកិច្ចសន្យារយៈពេល ៣ឆ្នាំដែលមានតម្លៃជាង ៦លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់កីឡាករ។

កីឡាករសញ្ជាតិកាណាដាចង់បានស្នាក់នៅតំបន់អឺរ៉ុប ជាកន្លែងដែលក្លឹប Inter និងក្លឹបកំពូលនៅអង់គ្លេសចាប់អារម្មណ៍គាត់ ប៉ុន្តែសំណើរផ្សេងទៀតអាចនឹងធ្វើអោយគាត់ពិចារណាឡើងវិញ៕

Previous articleខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អ៊ីតាលី​កំពុង​សម្លឹង​រក​ការ​វិល​ត្រឡប់​ទៅ Serie A
Next articleគ្រូបង្វឹកក្រុម Roma បដេសេធទំនាក់ទំនងជាមួយលោក Ancelotti