កីឡាករ Federico Chiesa ត្រូវបានរាយការណ៍ថាចង់ចាកចេញពី Liverpool បន្ទាប់ពីលេងបានត្រឹមតែ ១២៣នាទីប៉ុណ្ណោះ ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីកំពុងសម្លឹងរកការវិលត្រឡប់ទៅ Serie A នៅខែមករាវិញ។
នេះបើយោងតាមការចេញផ្សាយរបស់ FootMercato បានអោយដឹងថាកីឡាករ Chiesa កំពុងជំរុញឱ្យមានការផ្ទេរខែមករា។ កិច្ចព្រមព្រៀងណាមួយដែលទំនងកើតឡើងជាការខ្ចីជើងរយៈពេលខ្លី ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការខ្ចីជើងគាត់ដោយសារតែពួកគេមិនអាចសូម្បីផ្តល់អោយនៅប្រាក់ឈ្នួលពាក់កណ្តាលនៃប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ខ្សែប្រយុទ្ធរូបនេះដែលមានប្រមាណ ៧.៥លានអឺរ៉ូ៕