យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Sérgio Conceição បានទទួលយកការងារនៅក្លឹប AC Milan ជាគ្រូបង្វឹកថ្មី។ លោក Conceição ត្រៀមខ្លួនក្លាយជាអ្នកចាត់ការថ្មីដើម្បីជំនួសកន្លែងរបស់លោក Fonseca ដែលអាចនឹងត្រូវបញ្ឈប់ពីការងារ។
ព័ត៌មានលម្អិតនៃកិច្ចសន្យាត្រៀមក្នុងការបោះត្រាបញ្ចប់ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់មក Conceição នឹងធ្វើដំណើរទៅ Milano ។ លោក Conceição និងភ្នាក់ងាររបស់គាត់ Mendes ឥឡូវនេះកំពុងរង់ចាំជំហានផ្លូវការពីខាងក្លឹប… ខណៈដែល AC Milan នឹងជូនដំណឹងដល់ Fonseca អំពីការសម្រេចចិត្តរបស់ពួកគេក្នុងការបណ្តេញគាត់ចេញ៕