Home ព័ត៌មានកីឡា ក្លឹប Real Madrid កំពុងចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Bournemouth

ក្លឹប Real Madrid កំពុងចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Bournemouth

0

យោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid កំពុងព្យាយាមពង្រឹងនៅតំបន់ការពាររបស់ពួកឡើងវិញ ដោយសារតែការរងរបួសរបស់កីឡាករ David Alaba, Dani Carvajal និង Eder Militao ។ ដូច្នេះហើយ ពួកគេកំពុងរក្សាការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Huijsen របស់ក្លឹប Bournemouth នៅរដូវក្តៅ ដោយត្រូវបានក្លឹបអធិរាជសចាត់ទុកកីឡាករវ័យ ១៩ឆ្នាំរូបនេះជាគោលដៅរយៈពេលវែងរបស់ក្លឹប។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរ Saliba ត្រូវបានគេនិយាយថា «មិនអាចទៅរួច» ដោយសារតែការចំណាយយ៉ាងខ្ពស់ចំពោះការផ្ទេរមួយនេះ។

ប្រភពព័ត៌មានផ្សេងទៀតបានបន្ថែមថាក្រៅពី Huijsen ក្លឹប Real Madrid ក៏ចាប់អារម្មណ៍លើយុវជន Vitor Reis អាយុ ១៨ឆ្នាំរបស់ក្លឹប Palmeiras ប៉ុន្តែសម្រាប់កីឡាករ Aymeric Laporte ត្រូវបានក្លឹបច្រានចោលជម្រើសក្នុងការផ្ទេរដោយសារតែគាត់អាយុច្រើនពេក (៣០ឆ្នាំ) និងតម្លៃផ្ទេររបស់គាត់។ ក្លឹបអធិរាជសកំពុងព្យាយាមបង្ហាញភាពលេចធ្លោរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបឡើងវិញ ហើយការចុះហត្ថលេខាយកកីឡាករមានទេពកោសល្យថ្មីនឹងអាចជួយឆ្ពោះទៅរកគោលដៅនោះ។

កីឡាករ Huijsen បានផ្ទេរពីក្លឹប Juventus ទៅកាន់ក្លឹប Bournemouth ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំក្នុងខែកក្កដាសម្រាប់តម្លៃផ្ទេរ ១៥.២លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួន ១២ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់សម្រាប់ក្រុម Bournemouth។

ក្រុម Madrid របស់លោក Carlo Ancelotti ដែលឈរនៅលំដាប់ទី២ នៅ La Liga នឹងត្រូវប្រកួតនៅថ្ងៃទី៣ ខែមករា ជាមួយក្លឹប Valencia៕

Previous articleភ្នាក់ងាររបស់កីឡាករ De Jong ចេញមកបញ្ជាក់ពីព័ត៌មានចចាមអារ៉ាម
Next articleទំនេរប្រើកាំភ្លើងកែច្នៃ ដើរបាញ់កញ្ចក់រថយន្តគេលេង!! ចុងក្រោយជាប់ខ្នោះ