ភ្នាក់ងាររបស់កីឡាករ De Jong ចេញមកបញ្ជាក់ពីព័ត៌មានចចាមអារ៉ាម

0

យោងតាមការចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថាលោក Ali Dursun ភ្នាក់ងាររបស់កីឡាករ De Jong បានទទួលសំណើរពីខាងក្លឹបនៅអារ៉ាប៊ីសាអូឌីត។

ទោះជាយ៉ាងណាក៏ដោយ Dursun បានបដិសេធយ៉ាងខ្លាំងនូវការអះអាងទាំងនេះនៅក្នុងបទសម្ភាសន៍ជាមួយ De Telegraaf ។

លោកបាននិយាយថា៖ «ពិភាក្សាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត? វាបានរំខាងទៅលើមហិច្ឆតាពិតរបស់ Frenkie។ គាត់​ចង់​បាន​តែ​រឿង​មួយ​គត់ គឺ​ត្រូវ​មាន​រាង​កាយស័ក្តិសម និងល្អក្នុងរយៈពេលយូរនៅក្នុងក្លឹបដែលគាត់ស្រឡាញ់ និងកន្លែង​ដែល​គាត់​មាន​អារម្មណ៍ដូចនៅផ្ទះខ្លួន»។

បច្ចុប្បន្នកីឡាករ De Jong ស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ២០២៦ ប៉ុន្តែការពិភាក្សាទាក់ទងនឹងការបន្តកុងត្រានៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ។ ខណៈពេលដែលទាំង De Jong និងក្លឹបត្រូវបានរាយការណ៍ថារីករាយនឹងទំនាក់ទំនងនេះ លោក Dursun បានបញ្ជាក់អំពីលទ្ធភាពនៃការស្នាក់នៅក្លឹប Barca សម្រាប់រយៈពេលវែង។

លោក Dursun បាននិយាយដោយឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយម ប៉ុន្តែមិនបានប្តេជ្ញាចិត្តចំពោះកិច្ចពិភាក្សាផ្លូវការណាមួយទាក់ទងនឹងការពន្យារកុងត្រានោះទេ។

យ៉ាង​ណា​ក៏​ដោយក្លឹប Barcelona ហាក់​កំពុង​ប្រើ​វិធីសាស្ត្រ​​បន្ថែម​ទៀត​ក្នុង​ការ​ដោះស្រាយ​ស្ថានភាព​កុងត្រា​របស់​ខ្សែ​បម្រើរូបនេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថាថ្នាក់ដឹកនាំរបស់ក្លឹបដែលរួមទាំងនាយកកីឡាលោក Deco និងប្រធានក្លឹប Joan Laporta គ្រោងនឹងជំរុញឱ្យមានការបន្តកិច្ចសន្យានៅរដូវក្តៅនេះ។ ប្រសិនបើ De Jong បដិសេធមិនធ្វើ ក្លឹបអាចនឹងចាត់វិធានការយ៉ាងខ្លាំង រួមទាំងការរារាំងគាត់ពីផែនការរបស់ Hansi Flick ដើម្បីបង្ខំឱ្យចាកចេញ៕