យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹថាក្លឹប Internazionale ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Bologna កីឡាករ Santiago Castro នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ការចាកចេញរបស់ Joaquín Correa និង Marko Arnautovic អាចនឹងជួយអោយក្លឹប Inter អាចស្វែងរកនៅខ្សែប្រយុទ្ធថ្មីដើម្បីមកពង្រឹងក្រុម។ កីឡាករ Castro បានក្លាយជាជម្រើសដ៏លេចធ្លោរបស់ក្លឹប Bologna ខណៈដែលគាត់បានស៊ុតបញ្ចូលទី ១១គ្រាប់ក្នុងការបង្ហាញខ្លួន ២២ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។
ក្លឹប Inter អាចនឹងប្រឈមនឹងការប្រកួតប្រជែងមួយចំនួនក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ពីក្លឹប Juventus ដែលជាក្លឹបមួយក្នុងចំណោមក្លឹបជាជ្រើនដែលចង់បានកីឡាកររូបនេះដែរ៕