ខ្សែបម្រើ Nicolo Fagioli របស់ក្លឹប Juventus ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដោយ Napoli ក្លាយជាអ្នកនាំមុខគេក្នុងការធានាការចុះហត្ថលេខាយកគាត់។
នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Napoli បាននាំមុខ Marseille ក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៣ឆ្នាំ។
ខណៈពេលដែលក្លឹប Ligue 1 រក្សាការចាប់អារម្មណ៍ជាយូរមកហើយ ប៉ុន្តែគុណសម្បត្តិរបស់ក្លឹបអ៊ីតាលីអ៊ីតាលីគឺស្ថិតនៅក្នុងទំនាក់ទំនងដ៏រឹងមាំរបស់ Fagioli ជាមួយប្រធានផ្នែកកីឡារបស់ Napoli លោក Giovanni Manna ។
ដើម្បីទទួលបានខ្សែបម្រើនេះ ក្លឹប Napoli ត្រូវបានរាយការណ៍ថាកំពុងរៀបចំការដាក់សំណើរក្នុងចន្លោះពី ២០ លានអឺរ៉ូទៅ ២៥លានអឺរ៉ូ៕