យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rúben Amorim បាននិយាយអំពីស្ថានភាពរបស់កីឡាករ Rashford ថា៖
«ដក Rashford ចេញ គឺជាការសម្រេចចិត្តរបស់ខ្ញុំ។ គាត់ចង់លេង គាត់កំពុងព្យាយាម។ វាជាការសម្រេចចិត្តរបស់ខ្ញុំ ជាការសម្រេចចិត្តរបស់ខ្ញុំតែម្នាក់។ ខ្ញុំធ្វើអ្វីៗតាមវិធីរបស់ខ្ញុំ ហើយវាជាវិធីតែមួយគត់ដែលខ្ញុំដឹង។ ប្រសិនបើខ្ញុំមិនធ្វើនោះ ខ្ញុំនឹងបាត់បង់ខ្លួនឯង។ ខ្ញុំដឹងថាខ្ញុំកំពុងធ្វើអ្វី»៕