យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Jamie Gittens ដែលជាកីឡាករមានទេពកោសល្យម្នាក់របស់ក្លឹប Borussia Dortmund ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ពីក្លឹប Bayern Munich ដែលកំពុងពិចារណាលើការផ្ទេរសម្រាប់ខ្សែបម្រើស្លាបនៅរដូវក្តៅក្រោយ។
កីឡាករវ័យ ២០ឆ្នាំរូបនេះបានរីករាយជាមួយរដូវកាលដ៏លេចធ្លោមួយនៅក្នុងក្របខ័ណ្ឌ Bundesliga ដោយបានពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាកីឡាករវ័យក្មេងដ៏ជោគជ័យម្នាក់។ កីឡាករ Gittens ដែលស្នាក់នៅជាមួយក្លឹប Dortmund តាំងពីឆ្នាំ២០២២ បានស៊ុតបញ្ចូលទី ១៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។
គួរកត់សម្គាល់ថាគាត់បានស៊ុតបញ្ចូលទីទល់នឹងក្រុម Bayern Munich នៅដើមរដូវកាលនេះ ដែលកាន់តែធ្វើអោយក្លឹប Bayern មើលឃើញគាត់។ គណៈគ្រប់គ្រង់របស់ Bayern រួមទាំង Vincent Kompany និង Max Eberl ត្រូវបានរាយការណ៍ថាមានការចាប់អារម្មណ៍ចំពោះកីឡាករ Gittens និងបានធ្វើការពិភាក្សាផ្ទៃក្នុងទាក់ទងនឹងខ្សែបម្រើស្លាបរូបនេះ។ យ៉ាងណាមិញ កីឡាកររូបនេះនៅមិនទាន់បង្ហាញពីចេតនាចង់ចាកចេញពី Dortmund ឡើយទេ៕