ក្លឹបមេឃខៀវកំណត់គោលដៅអ្នកជំនួសតំណែងអ្នកចាំទី Ederson

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្រុម Manchester City កំពុងកំណត់គោលដៅអ្នកចាំទី Michele Di Gregorio របស់ក្រុម Juventus ជាអ្នកជំនួសកន្លែងសម្រាប់អ្នកចាំទីដៃដំបូងរបស់ខ្លួនកីឡាករ Ederson ។

អ្នកចាំទី Di Gregorio វ័យ ២៧ឆ្នាំបានត្រូវបានទទួលស្គាល់ថាជាអ្នកចាំទីកំពូលម្នាក់នៅ Serie A កាលពីរដូវកាលមុន បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យរបស់គាត់សម្រាប់ក្រុម Monza ។

ទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានផ្ទេរទៅកាន់ក្លឹប Juventus ដែលនៅទីនោះទទួលបានកុងត្រារយៈពេលវែងមានសុពលភាពដល់ឆ្នាំ២០២៩។ ម្ចាស់ជើងឯក Premier League ឥឡូវនេះកំពុងវាយតម្លៃក្នុងការដាក់សំណើរសម្រាប់ Di Gregorio ដោយកំណត់អត្តសញ្ញាណគាត់ជាកីឡាករដែលអាចរីកចម្រើនក្នុងការកែទម្រង់លេងរបស់ពួកគេ៕