ក្លឹប Manchester United ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែការពារឆ្វេងថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ហើយបានទាក់ទង Inter ដើម្បីសាកសួរអំពីកីឡាករ Federico Dimarco។
នេះបើយោងតាមការចេញផ្សាយរបស់ TuttoSport បានអោយដឹងថាក្លឹប Serie A ក៏ដូចជាកីឡាករបានបដិសេធសំណើរបស់ពួកគេ។ កីឡាករ Dimarco ដែលមានកុងត្រាជាមួយ Inter រហូតដល់ឆ្នាំ២២០២៧ ត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីមួយ៕