កីឡាករ Choupo-Moting នឹងត្រូវទៅចូលរួមជាមួយក្លឹបនៅទឹកដីអាមេរិក

0

ក្លឹប New York Red Bulls របស់ MLS នឹងចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិកាមេរូន និងអតីតកីឡាករក្លឹប Bayern Munich កីឡាករ Eric Maxim Choupo-Moting ដោយគ្មានតម្លៃខ្លួន។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានបញ្ជាក់ថា៖ «ក្លឹប New York Red Bulls បានចុះហត្ថលេខាលើកីឡាករសញ្ជាតិកាមេរូន Eric Maxim Choupo-Moting។ កីឡាករ Choupo-Moting នឹងចុះហត្ថលេខាជាមួយក្លឹបនៅ MLS ជាមួយកុងត្រារយៈពេល ២ឆ្នាំ គឺមានសុពលភាពដល់ឆ្នាំ២០២៦ ជាមួយនឹងជម្រើសក្នុងការពន្យាដល់ឆ្នាំ២០២៧។ នៅពេលនេះ គឺកំពុងរង់ចាំការសម្រេចទទួលទិដ្ឋាការ P-1 និង ITC របស់គាត់»៕