Chelsea បានដោះស្រាយនូវភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ខ្សែការពារ Acheampong

0

ក្លឹប Chelsea បានដោះស្រាយនូវភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់ខ្សែការពារ Josh Acheampong ដែលចាប់ទុកថាជាកីឡាករមានតម្លៃម្នាក់របស់ខ្លួន ដោយធានាអោយគាត់នៅការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែង។

កីឡាករវ័យ ១៨ឆ្នាំដែលកុងត្រាពីមុនរបស់គាត់នឹងផុតនៅក្នុងឆ្នាំ២០២៦ ហើយពេលនេះវាត្រូវបានពន្យារហូតដល់ឆ្នាំ២០២៩។

កិច្ចព្រមព្រៀងថ្មីរយៈពេល ៤ឆ្នាំកន្លះនេះឆ្លុះបញ្ចាំងពីជំនឿរបស់ក្លឹបលើសក្តានុពលរបស់ Acheampong និងធានាឱ្យគាត់នូវការអភិវឌ្ឍន៍សម្រាប់កីឡាករជួរមុខរបស់ក្លឹប៕