ក្លឹប Barcelona ទទួលបានកីឡាករម្នាក់សញ្ជាតិម៉ាលី

0

ក្លឹបយក្សនៅក្របខណ្ឌ La Liga គឺក្លឹប Barcelona បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិម៉ាលី Ibrahim Diarra ដែលនឹងត្រូវមកលេងឱ្យក្រុម Barca Atletic ដែលជាក្រុមបម្រុង។

ក្រុមយក្សកាតាឡានបានធ្វើសេចក្តីប្រកាសជាផ្លូវការនៅលើគេហទំព័ររបស់ពួកគេកាលពីថ្ងៃអង្គារ ដោយបន្តសកម្មភាពរបស់ពួកគេក្នុងការធានានាំយកកីឡាករបាល់ទាត់វ័យក្មេងដែលមានទេពកោសល្យឱ្យចេញពីតំបន់អាហ្វ្រិក៕