Home ព័ត៌មានកីឡា ក្លឹប Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Nurnberg

ក្លឹប Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Nurnberg

0

យោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Nurnberg កីឡាករ​ Stefanos Tzimas ។

កីឡាករវ័យ ១៨ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុង ១៣ប្រកួតនៅក្របខណ្ឌ Bundesliga 2 ចាប់តាំងពីចូលរួមជាមួយក្លឹប Nurnberg ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប PAOK Saloniki កាលពីរដូវក្តៅ ជាមួយនឹងក្លឹបអាឡឺម៉ង់ឥឡូវនេះគ្រោងនឹងចំណាយប្រាក់ ១៨លានអឺរ៉ូ ដើម្បីបង់ទៅលើលក្ខខណ្ឌផ្តាច់កុងត្រារបស់កីឡាករ។

បន្ទាប់មកក្លឹប Nurnberg នឹងស្វែងរកប្រាក់ចំណេញយ៉ាងច្រើនពីកីឡាករ Tzimas ក្នុងឆ្នាំ២០២៥ ហើយក្លឹប Chelsea អាចជាអ្នកពេញចិត្តខ្លាំងទៅលើរូបគាត់ ទោះបីជាក្លឹប Aston Villa និង Newcastle ត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាវ័យជំទង់ក៏ដោយ៕

Previous articleMan Utd បញ្ជូនក្រុមការងារទៅមើលកីឡាកររបស់ Olympiacos
Next articleកីឡាករ Dybala ចង់ចូលរួមជាមួយក្លឹបមួយនេះ!