យោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Manchester City គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារ John Stones ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅកីឡដ្ឋាន Etihad នឹងផុតកំណត់នៅឆ្នាំ២០២៦។
ក្លឹប City ដែលបានឈ្នះតែមួយប្រកួតគត់ក្នុងការប្រកួត 10 លើកចុងក្រោយរបស់ពួកគេ កំពុងសម្លឹងមើលការកែលម្អក្រុមរបស់ពួកគេ ហើយគ្រោងនឹងលក់ចេញកីឡាករជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់មិនមែនជាសមាជិកនៃបញ្ជីនោះទេ ខណៈដែលពួកគេចង់បានកីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅជាមួយក្លឹបអោយបានយូរ៕