ខ្សែប្រយុទ្ធវ័យក្មេងរបស់ Bologna ទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗដល់ទៅ ៦

0

យោងតាមការចេញផ្សាយរបស់ CaughtOffside បានឱ្យដឹងថាក្រុម Arsenal ត្រូវបានគេរាយការណ៍ថាកំពុងប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើកីឡាករ Santiago Castro ដែលជាខ្សែប្រយុទ្ធវ័យក្មេងដ៏ជោគជ័យរបស់ Bologna ។

ក្រៅពី Arsenal ក្រុម Premier League មួយចំនួនទៀត រួមមាន Newcastle United, Aston Villa និង Everton កំពុងតាមដានស្ថានភាពរបស់ Castro។ ទន្ទឹមនឹងនេះដែរ ក្រុមខ្លាំងដូចជា Juventus និង Inter Milan ក៏ចាប់អារម្មណ៍ផងដែរ។

កីឡាករសញ្ជាតិអាហ្សង់ទីនអាយុក្រោម ២០ឆ្នាំបានបង្ហាញទេពកោសល្យរបស់គាត់នៅរដូវកាលនេះជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៣ដងនៅក្នុងក្របខ័ណ្ឌ Serie A ។

ប្រភពបង្ហាញថាក្លឹប Bologna ប្រហែលជាសុខចិត្តចែកផ្លូវជាមួយ Castro ក្នុងតម្លៃ ៤០លានអឺរ៉ូ ដែលជាតម្លៃចាប់ផ្តើមសម្រាប់ក្រុមផ្សេងទៀតធ្វើការដាក់សំណើរ៕