ខ្សែការពារ Saliba ឆ្លើយយ៉ាងខ្លីពីអនាគតជាមួយ Arsenal

0

ខ្សែការពារ William Saliba របស់ Arsenal បានផ្តល់ព័ត៌មានថ្មីៗជាវិជ្ជមានចំពោះអនាគតរបស់គាត់នៅកីឡដ្ឋាន Emirates ខណៈដែលគាត់ច្រានចោលពាក្យចចាមអារ៉ាមដែលទាក់ទងរវាងគាត់ជាមួយ Real Madrid ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ Saliba បាននិយាយថា៖ «ពិតណាស់ ខ្ញុំមានអារម្មណ៍ថានៅផ្ទះ។ ខ្ញុំបានចុះហត្ថលេខាជាមួយក្លឹបកាលពី ៥ឆ្នាំមុន ប៉ុន្តែនេះវាគ្រាន់តែជារដូវកាលទី៣ របស់ខ្ញុំ ហើយខ្ញុំរីករាយនឹងអ្វីៗទាំងអស់ កីឡាករ បុគ្គលិក និងអ្នកគាំទ្រ»។

នៅ​ពេល​សួរ​ថា​តើ​គាត់​អាច​ស្នាក់​នៅ Arsenal រយៈ​ពេល​យូរ​ដែរ​ឬ​ទេ គាត់​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​នៅ​ផ្ទះ ហេតុ​អ្វី​បាន​ជា​មិន​មែន?»៕