ក្លឹប Man Utd ចង់ចុះហត្ថលេខាលើខ្សែបម្រើកណ្តាលវ័យ ១៩ឆ្នាំរបស់ក្លឹប Feyenoord

0

យោងតាមការចេញផ្សាយរបស់លោក ​​Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ជាក់ស្តែងក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Feyenoord ដែលមានវ័យ ១៩ឆ្នាំ កីឡាករ Antoni Milambo ។

ក្លឹបបានធ្វើការពិភាក្សាផ្ទៃក្នុង ហើយពួកគេចាត់ទុកក្មេងជំទង់ម្នាក់នេះស្ថិតក្នុងគម្រោងអនាគតសម្រាប់ក្លឹប។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Milambo ជាមួយក្រុមហូឡង់ មានសុពលភាពរហូតដល់ឆ្នាំ២០២៧៕