លោក Al-Khelaifi និយាយពីអនាគតរបស់លោក Luis Enrique

0

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបង្ហើបថា តើលោក Luis Enrique នឹងបន្តធ្វើជាគ្រូបង្វឹករបស់ក្លឹប បើទោះបីជាលទ្ធផលមិនល្អជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌ Champions League ក៏ដោយ។

ថ្លែងទៅកាន់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports លោក Al-Khelaifi បាននិយាយថា៖ «តាមគំនិតរបស់ខ្ញុំ យើងមានគ្រូបង្វឹកល្អបំផុតនៅក្នុងពិភពលោកនៅពេលនេះ។ គាត់កំពុងបង្កើតគម្រោងសម្រាប់អនាគត។ លទ្ធផលគឺសំខាន់ ប៉ុន្តែយើងនៅតែផ្តោតលើគម្រោងរបស់យើង»៕