យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទទួលបានការចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Las Palmas កីឡាករ Alberto Moleiro ។
ខ្សែបម្រើវ័យ ២០ឆ្នាំត្រូវបានគេកំណត់ថាជាគោលដៅសំខាន់ ជាមួយនឹងការដាក់សំណើរជាផ្លូវការដែលរំពឹងទុកនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ Las Palmas នៅតែរក្សាជំហររបស់ពួកគេដោយទទូចទាមទារលើតម្លៃផ្ទេរលើសពី ២០លានអឺរ៉ូ៕