ក្លឹប Liverpool កំពុងធ្វើការយ៉ាងសកម្មដើម្បីទទួលបានការបន្តកិច្ចសន្យាសម្រាប់ Alexander-Arnold ដែលកិច្ចព្រមព្រៀងរបស់គាត់រួមជាមួយនិងប្រធានក្រុម Virgil van Dijk ហើយខ្សែប្រយុទ្ធ Mohamed Salah នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកគ្រប់គ្រងរបស់ក្លឹបសង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែការពារស្តាំឱ្យបន្តនៅជាមួយហង្សក្រហម ទោះបីជាមានការរំពឹងទុកកាន់តែខ្លាំងឡើងជុំវិញការចាកចេញដ៏មានសក្តានុពលរបស់គាត់ក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Madrid បានជូនដំណឹងដល់ក្រុមហង្សក្រហមរួចហើយអំពីចេតនារបស់ពួកគេក្នុងចុះហត្ថលេខាយកកីឡាករ Alexander-Arnold ដោយគ្មានតម្លៃខ្លួន។ ខណៈពេលដែលក្លឹបអេស្ប៉ាញមិនប្រកាសជាផ្លូវការណ៍អំពីការចាប់អារម្មណ៍នោះទេ ស្របពេលដែលកីឡាករ Alexander-Arnold អាចមានសិទ្ធិចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លឹបនៅបរទេសក្នុងខែមករាខាងមុខ។ កត្តានេះត្រូវបានគេមើលឃើញថាពូកគេមានគោលបំណង់ក្នុងការគោរពទៅកាន់ក្លឹប Liverpool នៅក្នុងស្ថានភាពមួយនេះ។
ក្លឹប Real Madrid ត្រូវការកីឡាករជំនួសសម្រាប់រយៈពេលវែងនៅខ្សែការពារស្តាំកាន់តែខ្លាំងឡើង បន្ទាប់ពីការរងរបួស ACL របស់ Dani Carvajal កាលពីដើមខែនេះ។ កីឡាករវ័យ ៣២ឆ្នាំ ដែលជាម្ចាស់ជើងឯក Champions League ចំនួន ៦ សម័យត្រូវបានសម្រាកព្យាបាលរបួសរយៈពេលវែង ដោយទុកអោយក្រុមមិនមានជម្រើសសម្រាប់តំបន់ការពារស្តាំ។ ស្ថានភាពនេះបានធ្វើអោយក្លឹប Real Madrid ធ្វើការយ៉ាងឆាប់រហ័សទៅលើផែនការស្វែងរកអ្នកមកស្នងតំណែងរបស់កីឡាករ Carvajal ហើយកីឡាករ Alexander-Arnold បានក្លាយជាគោលដៅដែលក្លឹបពេញចិត្ត។
ខណៈដែលការពិភាក្សាលើកិច្ចសន្យានៅតែបន្ត កីឡាករ Alexander-Arnold ក៏កំពុងធ្វើការវិលទៅរកភាពរឹងមាំវិញផងដែរ បន្ទាប់ពីរបួសសរសៃពួរ។ ទោះបីជាគាត់ខកខានការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍របស់ Liverpool ជាមួយ Madrid ប៉ុន្តែគាត់ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញសម្រាប់ការប្រកួត Premier League ដ៏សំខាន់នៅថ្ងៃអាទិត្យជាមួយនឹងក្រុម Manchester City ៕