យោងតាមការចេញផ្សាយរបស់ TBR Football បានអោយដឹងថាក្លឹប Paris Saint-Germain កំពុងរៀបចំសំណើរដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់កីឡាករ Christopher Nkunku របស់ Chelsea។
វាត្រូវបានគេរាយការណ៍ថាក្រុមជើងឯកបារាំងនឹងសម្លឹងរកមើលការផ្តល់ជូន Randall Kolo Muani ជាថ្នូរនឹងខ្សែប្រយុទ្ធរបស់ក្រុមតោខៀវដែលកំពុងមានការខកចិត្ត ក្រោយក្លាយជាជម្រើសទី២ នៅក្រោមការដឹកនាំរបស់លោក Enzo Maresca។
កីឡាករ Nkunku បានចាកចេញពី PSG ក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយក្លឹប RB Leipzig ជាកន្លែងដែលគាត់បានធ្វើការអភិវឌ្ឍទៅជាកីឡាករដែលទាក់ទាញក្រសែភ្នែករបស់ក្លឹបធំៗនៅអឺរ៉ុប ប៉ុន្តែចាប់តាំងពីចូលរួមជាមួយក្លឹប Chelsea មកគឺគាត់ជួបបញ្ហាពេលវេលាលេងលើទីលានដោយសារតែកត្តារបួស និងទម្រង់លេងឡើងចុះ៕