យោងតាមការចេញផ្សាយរបស់ Sky Sports Italia បានអោយដឹងថាក្លឹប Juventus បានកំណត់គោលដៅរបស់ពួកគេលើខ្សែការពារ Benfica កីឡាករ António Silva ដែលជាគោលដៅចម្បងរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ក្លឹបកំពុងធ្វើការលើការរៀបចំសំណើរខ្ចីជើងក្នុងតម្លៃដ៏ខ្ពស់មួយ ដោយឆ្លុះបញ្ចាំងពីវិធីសាស្រ្តដែលពួកគេធ្លាប់ចុះហត្ថលេខាលើ Francisco Conceição ពី Porto ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ៕