មកដឹងពីផែនការពង្រឹងក្រុម Man Utd របស់លោក Amorim

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាលោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់គាត់ក្នុងការធ្វើឱ្យប្រសើរឡើងនូវកីឡាករបច្ចុប្បន្នជាជាងការស្វែងរកកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ប្រភពដដែលបានបន្ថែមទៀតថាក្លឹប United អាចកំណត់គោលដៅកីឡាករមកពីក្លឹបចាស់របស់លោក Amorim ដូចជា Victor Gyokeres, Geovany Quenda និង Tomas Araujo ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធនឹងក្លឹបបញ្ជាក់ថា គ្រូបង្វឹកមិនបានធ្វើការស្នើសុំជាក់លាក់ណាមួយសម្រាប់ការបន្ថែមកីឡាករទាំងនេះ ឬការពង្រឹងបន្ថែមណាមួយឡើយ៕