យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Theo Hernández នៅតែជាបេក្ខភាពសម្រាប់ FC Bayern ប្រសិនបើ Alphonso Davies ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដូចដែលបានបញ្ជាក់កាលពីពេលកន្លងមក។
កាលពីរដូវក្តៅមុន Bayern ក្រោមការដឹកនាំរបស់ Max Eberl មានការចរចារជាមួយខ្សែការពារឆ្វេងវ័យ ២៧ឆ្នាំ។ ការផ្ទេរនៅទីបញ្ចប់ត្រូវបរាជ័យពីព្រោះក្លឹបសម្រេចចិត្តអនុញ្ញាតឱ្យ Davies ស្នាក់នៅបន្តក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។
គួរបញ្ចាក់ផងដែរថាកីឡាករ Theo. Hernandez ក៏ស្ថិតក្នុងបញ្ជីរបស់ Manchester United ចង់បានដូចគ្នា៕