លោក Gareth Southgate បានបញ្ជាក់ថាគាត់អាចស្វែងរកអាជីពថ្មីនៅខាងក្រៅវិស័យបាល់ទាត់ បន្ទាប់ពីលាលែងពីការងារនៅក្រុមជម្រើសជាតិអង់គ្លេសក្រោយ Euro ២០២៤។
គាត់បានសរសេរនៅលើ LinkedIn ថា៖ «បន្ទាប់ពីចំណាយពេល ៨ឆ្នាំក្នុងតួនាទីដ៏ខ្ពស់មួយក្នុងវិស័យបាល់ទាត់ ខ្ញុំកំពុងឆ្លៀតពេលដោយដឹងខ្លួនអំពីអ្វីដែលខ្ញុំបានឆ្លងកាត់ ហើយគិតយ៉ាងស៊ីជម្រៅអំពីអ្វីដែលកើតឡើងបន្ទាប់»៕