ខ្សែការពារសញ្ជាតិអេស្ប៉ាញ Inigo Martínez ដែលស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅក្លឹប Barcelona បានបើកចំហអំពីអនាគតរបស់គាត់នៅក្លឹប។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករ Martinez បាននិយាយថា៖ «ខ្ញុំមិនផ្តោតលើរឿងនោះទេ… ប្រសិនបើយើងបន្តវាល្អណាស់។ បើមិនអញ្ចឹងទេ ខ្ញុំនឹងនិយាយថាខ្ញុំបានចំណាយពេល ២ឆ្នាំនៅ Barça ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺនៅលើទីលាន»៕