កីឡាករ Nuno Mendes ត្រៀមទទួលបានកុងត្រាថ្មីជាមួយក្លឹបបារាំង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nuno Mendes កំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយ Paris Saint-Germain ដើម្បីបន្តការស្នាក់នៅរបស់គាត់នៅរដ្ឋធានីបារាំង។

កិច្ចព្រមព្រៀងរយៈពេលវែងថ្មីនេះនឹងធ្វើអោយកីឡាករសញ្ជាតិព័រទុយហ្គាល់អាចស្នាក់នៅក្លឹប PSG រហូតដល់ឆ្នាំ២០២៩។ ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចសន្យាកំពុងត្រូវបានរៀបចំ ហើយកីឡាករត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកុងត្រានេះក្នុងពេលឆាប់ៗ៕