កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះមានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុង ១៧ប្រកួត ក្រោមការគ្រប់គ្រងរបស់លោក Arne Slot ។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់កើតឡើងចំពោះអនាគតរបស់គាត់ ខណៈដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ដែលអនុញ្ញាតឱ្យគាត់អាចចរចារជាមួយក្លឹបបរទេសចាប់ពីខែមករា ឆ្នាំ២០២៥តទៅ។
នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្នុងការរៀបចំសម្រាប់ការចាកចេញដ៏មានសក្តានុពលរបស់ Salah ក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាកំពុងផ្តោតលើតារាដែលកំពុងរះរបស់ Lyon កីឡាករ Rayan Cherki។ ក្លឹប Paris Saint-Germain ក៏កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Cherki ដែលវាបានក្លាយជាការប្រកួតប្រជែងសម្រាប់ Liverpool ក្នុងការចុះហត្ថលេខាយកកីឡាករវ័យក្មេង។ កិច្ចសន្យាបច្ចុប្បន្នរបស់ Cherki ជាមួយ Lyon មានសុពលភាពដល់ឆ្នាំ២០២៦ ប៉ុន្តែក្នុងនោះក៏បានរួមបញ្ចូលនៅលក្ខខណ្ឌក្នុងការពន្យាកុងត្រា ១២ខែបន្ថែមទៀតផងដែរ ប្រសិនបើគាត់នៅជាមួយក្លឹបលើសពីរដូវកាលនេះ។
ទោះបីជាក្លឹប Lyon មានក្តីសង្ឃឹមក្នុងការរក្សាគាត់ក៏ដោយ ក្លឹបអាចនឹងត្រូវបង្ខំចិត្តចែកផ្លូវជាមួយ Cherki ដើម្បីជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប។ ប្រភពដដែលបានបង្ហាញថាក្លឹបមានហានិភ័យនៃការកាត់ចោល លុះត្រាតែពួកគេដោះស្រាយបញ្ហាដែលទាក់ទង់ដោយស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសបារាំងសម្រាប់បាល់ទាត់ អគ្គនាយកគ្រប់គ្រង និងគ្រប់គ្រងជាតិ (DNCG)។ បំណុលរបស់ក្លឹប Lyon ត្រូវបានគេរាយការណ៍ថាមានចំនួន ៤២២លានផោន ហើយអ្នកឃ្លាំមើលហិរញ្ញវត្ថុបានហាមឃាត់ Lyon ពីការចុះហត្ថលេខាណាមួយរហូតដល់ស្ថានភាពរបស់ពួកគេមានភាពប្រសើរឡើង។
នៅពេលដែល Lyon ប្រយុទ្ធប្រឆាំងនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ ហើយ Liverpool គ្រោងសម្រាប់ការផ្ទេរយក Cherki មកជំនួសកន្លែង Salah វាបានក្លាយជាពេលវេលាដ៏សំខាន់របស់ក្លឹបទាំង២។ សម្រាប់ក្លឹប Liverpool វាគឺជាការរក្សានៅការប្រកួតប្រជែងរបស់ពួកគេ ខណៈសម្រាប់ក្លឹប Lyon វាក្លាយជាការត្រូវការដើម្បីយកមកដោះស្រាយវិបត្តិដែលក្លឹបមានបច្ចុប្បន្ន។ ក្នុងរយៈពេលដ៏ខ្លី អ្នកគាំទ្រ Liverpool សង្ឃឹមថានឹងឃើញ Salah បន្តរកគ្រាប់បាល់បាន ខណៈដែលពួកគេមើលទៅហាក់ដូចជាចង់ដណ្ដើមពានអង់គ្លេសនៅរដូវកាលនេះ បន្ទាប់ពីការប្រកួតចំនួន១១ ដោយបាននាំមុខក្រុមលំដាប់ទី២ Man City ចំនួន ៥ពិន្ទុ៕