យោងតាមការចេញផ្សាយរបស់ Anfield Watch បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍លើការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហុងគ្រី Milos Kerkez ពី Bournemouth ហើយបានចាប់ផ្តើមធ្វើការពិភាក្សាជាមួយខាងក្លឹប Bournemouth។
ក្លឹប Manchester United ក៏បានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ ២០ឆ្នាំដែរ ខណៈក្លឹប Bournemouth ទំនងជាទាមទារតម្លៃខ្លួនកីឡាកររូបនេះប្រមាណ ៤០លានផោន៕