យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបធំៗនៅតំបន់អឺរ៉ុបកំពុងតាមដានវឌ្ឍនភាពរបស់ខ្សែប្រយុទ្ធ Ricardo Pepi របស់ជម្រើសជាតិអាមេរិក។
កីឡាករវ័យ ២១ឆ្នាំបានបង្ហាញទម្រង់លេងដ៏ពិសេសក្នុងរដូវកាលបច្ចុប្បន្ន ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម PSV Eindhoven បញ្ចប់ទីបានម្តង៕