កីឡាករ Anthony Modeste បដិសេធសំណើររបស់ Schalke

0

អតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Anthony Modeste ដែលបច្ចុប្បន្នជាកីឡាករគ្មានតម្លៃខ្លួន បានបញ្ជាក់ថាគាត់បានច្រានចោលសំណើរបស់ FC Schalke ។

ថ្លែងទៅកាន់ Sky Sports កីឡាករសញ្ជាតិបារាំងវ័យ ៣៦ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំបានបដិសេធសំណើររបស់ FC Schalke កាលពីម្សិលមិញ។ ខ្ញុំមានឱកាសជួបមន្ត្រីក្លឹប និងមានការសន្ទនាដ៏គួរឱ្យទុកចិត្តជាមួយគ្រូបង្វឹក និងលោក Ben Manga។

ក្នុងនាមជាអ្នកមកពីទីក្រុង Cologne និងអតីតកីឡាកររបស់ Dortmund ការផ្លាស់ប្តូរទៅ Schalke ហាក់បីដូចជាមិនសមទេ ប៉ុន្តែខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានទទួលការផ្តល់ជូនបែបនេះ ព្រោះថា Schalke ពិតជាក្លឹបដ៏អស្ចារ្យមួយ!»៕