យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាទោះបីជាមានការរំពឹងទុកអំពីការបញ្ចប់កិច្ចសន្យាក៏ដោយ ក៏កីឡាករ Neymar ត្រូវបានគេរាយការណ៍ថានឹងនៅជាមួយ Al Hilal យ៉ាងហោចណាស់ដល់រដូវក្តៅក្រោយ។ របាយការណ៍ថ្មីៗបានបង្ហាញថាក្លឹបអារ៉ាប៊ីសាអូឌីតកំពុងពិចារណាបញ្ចប់កិច្ចសន្យារបស់គាត់មុនពេលកំណត់ ប៉ុន្តែ Neymar ខ្លួនគាត់ «មិនដឹងពីការវិវត្តន៍បែបនេះទេ»។
បច្ចុប្បន្នគាត់បានអវត្តមានដោយសាររបួសសាច់ដុំ ហើយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំត្រូវបានគេរំពឹងថានឹងអវត្តមានពី ៦ ទៅ ៨ សប្តាហ៍នៃការប្រកួត។ Neymar នៅតែផ្តោតលើគោលដៅរយៈពេលវែងរបស់គាត់មានក្នុងការប្រកួតប្រជែង FIFA World Cup 2026 ដោយពង្រឹងការប្តេជ្ញាចិត្តរបស់គាត់ចំពោះអាជីពរបស់ខ្លួន និងក្រុមជម្រើសជាតិ៕